logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម​ ជូនប្រជាពលរដ្ឋ
595
27-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧​ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ តុប​ នេត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ និង​ ឯកឧត្ដម​ ថេន​ សំវិសុទ្ធ​ អគ្គនាយកប្រៃសណីយ៍កម្ពុជា​ បានអញ្ជើញជាសហប្រធានចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម​ ជូនប្រជាពលរដ្ឋ រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ អគ្គនាយករង​ លោក លោកស្រី ប្រធាន​ អនុប្រធាននាយកដ្ឋាន​ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ និងប្រៃសណីយ៍កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា​ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូបទៀតផងដែរ។ 


ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ តុប នេត បាន​សម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមនាថ្ងៃនេះ ដើម្បីអបអរសាទរ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដែលមានសារសំខាន់ សម្រាប់ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យមានភាពទូលំ ទូលាយ ងាយស្រួល និងឆាប់រហ័ស។


ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក បណ្ឌិត​ ក៏បានរំលឹកផងដែរ ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយបានទទួលគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវារដ្ឋបាល​លើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស ហេតុនេះ អនុស្សរណៈនៃការយោគយល់នេះ គឺជាការបោះជំហានដ៏សំខាន់ក្នុងបេសកកម្មរួមគ្នារវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋក្នុងការ រួមចំណែកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ។


ចុងបញ្ចប់នៃពិធីនេះដែរ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក បណ្ឌិត​ បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រៃសណីយ៍កម្ពុជា ចំពោះកិច្ចសហការដ៏ល្អ និងការចូលរួមជាដៃគូយ៉ាងសកម្ម ក្នុងការផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែន និងឯកសារ អត្តសញ្ញាណកម្មដ៏ទៃទៀតជូនប្រជាពលរដ្ឋ។ ក្នុងនោះដែរ ឯកឧត្ដម​ បណ្ឌិត​ ក៏បានណែនាំដល់បណ្តានាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងអស់ សូមចូលរួមសហការអនុវត្តនូវការប្រើប្រាស់សេវាប្រៃសណីយ៍កម្ពុជា ឱ្យបានទូលំទូលាយស្របតាមខ្លឹមសារនៃអនុស្សរណៈនេះ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ