

ព្រៃវែង៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានជំរុញណែនាំដោយមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ដែលកិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តព្រៃវែង។
នៅកិច្ចប្រជុំនោះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងអំពីមណ្ឌលសុខភាពព្រៃព្នៅដែលមានផាសសុខភាពល្អស្អាត មានរបៀបរៀបរយ អនាម័យ សោភណភាពស្អាត ហើយក៏បានណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព រដ្ឋបាលឃុំទាំងអស់ ត្រូវទៅចុះទស្សនកិច្ចស្វែងយល់អំពីការរៀបចំ របៀបរបបអនាម័យ សោភ័ណភាព នៅទីនោះដើម្បីយកមកអនុវត្តនៅទីកន្លែងរបស់ខ្លួនធ្វើយ៉ាងណាឱ្យមានសោភណភាពស្អាតល្អ ដូចមណ្ឌលសុខភាពព្រៃព្នៅនោះ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំទៅដល់រដ្ឋបាល ក្រុង ស្រុក កងកម្លាំង ត្រូវបន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ដល់ម្ចាស់ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ នៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអនុក្រឹត្យនេះ ដើម្បីងាយស្រួលរាយការណ៍ឱ្យបានទាន់ពេលវេលានៅបទល្មើស ការសង្ស័យ នៃការឆក់បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scem) ឱ្យបានទាន់ពេលវេលា និងមិនឱ្យមាននៅក្នុងទឹកដីនៃខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំនោះដែរបានធ្វើបទអន្តរាគមន៍ទៅលើ
១-បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង
២-បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តរាយការណ៍ដោយ៖
-ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
-ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-បទអន្តរាគមន៍ ស្តីពីការអភិវឌ្ឍន៍មូលដ្ឋាន
-បទអន្តរាគមន៍ ស្តីពីការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
-មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
-បញ្ហាផ្សេងៗផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង









