logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំក្រុមការងារ និងសហការីចុះត្រួតពិនិត្យវឌ្ឍនភាព និងការកសាងអង្គភាពថ្មីបន្ថែមសម្រាប់អគារស្នាក់នៅរបស់កងអន្តរាគមន៍ពិសេស
201
19-November-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តតាកែវ៖ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខកងកម្លាំងនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការណែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ និងសហការីចុះត្រួតពិនិត្យវឌ្ឍនភាព និងការកសាងអង្គភាពថ្មីបន្ថែមសម្រាប់អគារស្នាក់នៅរបស់កងអន្តរាគមន៍ពិសេស រោងដាក់ឡានទឹក និងកន្លែងផ្ទះបាយ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ 


គួរបញ្ជាក់ផងដែរថាលោកស្នងការ មានគោលបំណងគ្រប់គ្រងកម្លាំងឲ្យមូលក្នុងដៃ ដើម្បីងាយស្រួលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងត្រៀមអន្តរាគមន៍បង្ការ ទប់ស្កាត់បង្រ្កាបបទល្មើស និងជួយសង្រ្គោះឱ្យទាន់ពេលវេលា៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ