logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កម្ពុជា-ថៃ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តក្រាប៊ី
133
14-May-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ថៃឡង់ដ៏៖ នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តក្រាប៊ី ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា និងភាគីថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ 


ថ្លែងក្នងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ បានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន ហើយលោកក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឱ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនូវសន្តិសុខ ភាពសុខសាន្ត និងការអភិវឌ្ឍ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 


ក្រោយពីបានពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងពីរកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន៥៖

ទី១- ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី

ទី២- ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ

ទី៣- ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន

ទី៤- ការព្យាបាល ស្តារនីតិសម្បទាន 

ទី៥- កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 


ជាមួយគ្នានេះដែរ ភាគីទាំងពីរកម្ពុជា ថៃ ក្រោយពីបានឯកភាពនៅលើចំណុចទាំង៥ ខាងលើដើម្បីបន្តអនុវត្ត គឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយ និងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកចេញជាលទ្ធផលប្រកបដោយផ្លែផ្កា និងជាផែនទីនាំផ្លូវក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសយើងទាំងពីរក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រឹតទៀត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ