ខេត្តបាត់ដំបង៖ នាថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ ២០២៤ ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង។
អនុគណៈកម្មការ រៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ ២០២៤ ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានសមាសភាពចូលរួមដូចខាងក្រោម៖
អនុគណៈកម្មកណ្ដាល ចំនួន១១រូប, អនុគណៈកម្មការអប្បមាទ ចំនួន៥រូប, អនុគណៈកម្មការអនុរក្ស ចំនួន២៤រូប, អនុគណៈកម្មការសណ្តាប់ធ្នាប់ និងសន្តិសុខ ព្រមទាំងក្រុមការងារចំនួន ៥០ រូប។
បេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ២៦៥នាក់ ស្រីចំនួន ៩១នាក់ អវត្តមានបោះបង់ការប្រឡងសរុបចំនួន ៤នាក់ ស្រីចំនួន ១នាក់។ ការរៀបចំបន្ទប់ប្រឡងប្រជែងមានចំនួន ១១ បន្ទប់ ក្នុងមួយបន្ទប់មានអនុរក្សចំនួន ២នាក់។
ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុង ស្រុក និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តបានដោយជោគជ័យ ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង