logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
167
11-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ចាម៖ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ ។


បើតាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភណភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។ឯកឧត្តម ហាន កុសល ឱ្យដឹងទៀតថា «ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។


ដោយឡែកចំពោះពាងទឹកគឺមានរៀបចំរហូតចំនួន ២៤១ពាង ច្រើនជាងឆ្នាំមុន ដែលរៀបចំតែ២០ពាង ពោលឆ្នាំនេះគឺមានការរៀបចំពេញក្រុងកំពង់ចាមតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចយកទឹកស្រាចដាក់គ្នាយ៉ាងសប្បាយរីករាយ និងមានភាពងាយស្រួល ព្រមទាំងមានកម្មវិធីបើកសង្ក្រានឆ្នាំថ្មី មានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដោយធ្វើការដង្ហែសត្វពស់ចំនួន៣ អមដោយការរាំបទភ្លេងប្រពៃណីខ្មែរ ក្នុងគោលបំណងដើម្បីឱ្យក្បួនដង្ហែមានភាពអស្ចារ្យ ដោយយើងធ្វើនៅរសៀលថ្ងៃទី១៣ ខែមេសា ខាងមុខនេះ»៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ