logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង ៤ពាន់ក្បាល ក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា
686
02-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

គិតពីថ្ងៃទី២៧  ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្ម នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋគ្រប់រាជធានី ខេត្តបានសរុបជាង៤ពាន់ក្បាល។ នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 


ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្នុងសប្ដាហ៍ចុងក្រោយនោះដែរ មន្ត្រីក៏បានផ្តល់សេវាលិខិតធ្វើដំណើរជូនពលរដ្ឋជាង៩រយក្បាលសៀវភៅស្នាក់នៅជាង២ពាន់ក្បាល សៀវភៅគ្រួសារជាង១ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណជាង៤ពាន់សន្លឹកផងដែរ។ 


លិខិតឆ្លងដែន (ធម្មតា) គឺជាឯកសារបញ្ជាក់ថាសាមីខ្លួនជាពលរដ្ឋកម្ពុជា មានសិទ្ធិសុំទិដ្ឋាការឆ្លងដែន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋ កម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅ ។ 


លិខិតឆ្លងដែននេះដែរ គឺមានសុពលភាពរយៈពេល៥ឆ្នាំសម្រាប់កុមារ​ចាប់ពីអាយុពី០ ឆ្នាំដល់៥ ឆ្នាំ និងមានសុពលភាពរយៈពេល១០ឆ្នាំសម្រាប់​អ្នកមានអាយុពី៦ ឆ្នាំឡើង។ 


សូមបញ្ជាក់ផងដែរថា នីតិវិធីនៃការស្នើសុំធ្វើលិខិតឆ្លងដែន  គឺសម្រាប់ពលរដ្ឋមាន​អាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ 


សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាលដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ