អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
July 11, 2019    អ្នកទស្សនា :

      នៅសាលប្រជុំសាលាខេត្តសៀមរាម បានប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមលី ទឹង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរឯកឧត្តម អគ្គលេខាធិការ ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរង ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្ស និសិត្ស និងប្រជាពលរដ្ឋ សរុបចំនួន ៤៣០រូប។

      ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព" ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញពីតម្រូវការដ៏ចាំបាច់ និងប្រកបដោយតម្លាភាពនៃការចូលរួម និងគាំទ្រគ្នាទៅវិញទៅមក រវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពរួមគ្នាក្នុងការដោះស្រាយបញ្ហាស្មុគស្មាញមួយនេះ និងចូលរួមយ៉ាងសកម្មផុលផុសរហូតធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយទៅជាចលនាជាតិយ៉ាងសំខាន់មួយទៀត ក្នុងការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រូមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរុងរឿងយ៉ាងឆាប់រហ័ស។

      ជាមួយគ្នានេះ ក្នុងគោលបំណងលើកកម្ពស់ សុខភាព យុត្តិធម៌ និងសិទ្ធិ របស់ជនរងគ្រោះដោយការប្រើបំពានគ្រឿងញៀន យើងបានផ្តល់ឱកាសឲ្យអ្នកប្រើគ្រឿងញៀន ទាំងអស់មានសិទ្ធិក្នុងការសម្រេចចិត្តដោយស្ម័គ្រចិត្តទៅទទទួលយកការព្យាបាលដោយមិនគិតថ្លៃ ទាំងនៅក្នុងមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជំនួសឲ្យការទទួលទោសតាមច្បាប់៕ រតនា

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ