អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ រយៈពេល៥ ឆ្នាំ (២០១៩-២០២៣) ដល់អង្គភាពពន្ធនាគារខេត្តសៀមរាប
July 12, 2019    អ្នកទស្សនា :

      អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សព្វផ្សាយ​ផែនការយុទ្ធសាស្ត្ររយៈពេល៥ ឆ្នាំ ២០១៩-២០២៣ ដល់អង្គភាពពន្ធនាគារខេត្តសៀមរាប ក្រោមអធិបតីភាព​ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ព្រមជាមួយថ្នាកដឹកនាំរដ្ឋបាលខេត្ត និងប្រធានអង្គភាពពន្ធនាគារខេត្តសៀមរាបផងដែរ។

      សូមបញ្ជាក់ថា ការចុះផ្សព្វផ្សាយនេះ មានគោលបំណងប្រកាសដាក់អោយប្រើប្រាស់​ផែនការយុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនេះ  គឺរូមចំណែកក្នុងការធ្វើឱ្យសម្រេចយុទ្ធ​សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺគោលដៅយុទ្ធសាស្ត្រទី៤ និង​សម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ក្នុងគោលដៅលើកកម្ពស់​ការ​គ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ព្រមទាំង​ផ្តល់កម្មវិធីអប់រំកែប្រែស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ