ឯកឧត្តម អ៊ុក គឹមលេខ ជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុននូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន
August 12, 2019    អ្នកទស្សនា :

       ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាដែលបណ្តាលឱ្យកើតមានគ្រោះអគ្គិភ័យកើតឡើង ដែលធ្វើឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិ និងជៈឥទ្ធិពលដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ ព្រមទាំងប៉ះពាល់ដល់បរិស្ថាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមជាតិ អ្នកជំនាញឯកទេសស្ថាបត្យករសំណង់ទាំងអស់ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យទុកជាមុននូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន។ ឯកឧត្តមបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ សុវត្ថិភាពអគ្គិភ័យក្នុងព្រះរាជាណាចក្រកម្ពុជា ” នាទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតមានប្រសាសន៍បន្តថា ដោយសន្ទុះនៃល្បឿនអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះការអភិវឌ្ឍផ្នែកជីវភាពសង្គមកាន់តែរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ដោយឡែកវឌ្ឍនភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ស្ថាបត្យកម្ម អគារមានកម្ពស់ច្រើនជាន់ ជាន់ក្រោមដី បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនប្រេងឥន្ធនៈ គ្រឹះស្ថាន គេហដ្ឋានទំនើប។ល។ បានរីកដុះដាលតាំងពីទីក្រុង ទីប្រជុំជន ដល់ជនបទ។ បន្ថែមលើនោះ តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី មុខទំនិញងាយឆេះ ងាយផ្ទុះឆេះ ឧស្ម័នចំហេះ និងសារធាតុបំភាយកំដៅផ្សេងៗទៀត កំពុងដើរតួនាទីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមបន្តថា ដើម្បីបង្ការ និងទប់ស្កាត់អគ្តិភ័កាន់តែមានប្រសិទ្ធភាព ស្ថាបត្យករសំណង់ទាំងអស់ត្រូវរៀបចំមធ្យោបាយ ឧបករណ៍ សម្ភារសម្រាប់បង្ការ ពន្លត់ និងសង្រ្គោះ ហើយរៀបចំកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត មានដូចជាច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ ឆ្នាំ២០១៣ អនុក្រឹត្យលេខ ១៣១ ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌ និងវិធានការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យលេខ ៨៧ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅ ដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងប្រកាសចាំបាច់មួយចំនួនទៀត៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ