ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេតាមព្រំដែនកម្ពុជា-វៀតណាម
August 13, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      កិច្ចប្រជុំនេះធ្វើឡើងដើម្បីសិក្សាអំពីវឌ្ឍភាព បន្ទាប់ពីក្រុមការងារអន្តរក្រសួងបានចុះធ្វើការសិក្សាស្រាវជ្រាវអំពីលក្ខណៈបច្ចេកទេស និងការងារសាងសង់ច្រាំងការពារបង្គោលព្រំដែន ហើយតំណាងស្ថាប័នក្រសួងត្រូវធ្វើបទបង្ហាញអំពីស្ថានភាពនៃការចុះសិក្សា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អង្គប្រជុំលើកយកមកពិភាក្សាដោះស្រាយរួមគ្នា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ