សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជំនឿសាសនាគឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត និងជាគ្រឹះដ៏រឹងមាំនៃសីលធម៌ក្នុងការរស់នៅ ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់អំពើជួញដូរមនុស្ស
August 14, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍លើកឡើងថា ជំនឿសាសនា គឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឱ្យមនុស្សដែលទៅតាមផ្លូវសុចរិត ជាច្បាប់កម្រិតអោយមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រឹដ្ឋកម្មនានា ឲ្យមនុស្សចេះរស់នៅមានភាពសុខដុមរមនាក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក ដែលនេះមានន័យថា សាសនា គឺជាប្រភពនៃសេចក្តីសុខរបស់មនុស្ស ដែលនេះជាហេតុផលក្នុងការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់អំពើជួញដូរមនុស្សក្នុងសង្គមកម្ពុជាផងដែរ។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

      សម្តេចក្រឡាហោមបានបន្តថា ការជួញដូរមនុស្ស គឺជាអំពើឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្ស គ្រប់វ័យ ទាំងទារក កុមារ យុវវ័យ និងមនុស្សចាស់គ្រប់ប្រភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្សបាត់បង់សេចក្តីសុខក្នុងគ្រួសារខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ។ សម្តេចក្រឡាហោមបានបន្ថែមថា ការរួមគ្នាក្នុងសកម្មភាពពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនាដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺដើម្បីឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើសនិងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ