គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានជួបពិភាក្សាការងារជាមួយសមាគម អ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)
August 19, 2019    អ្នកទស្សនា :

     នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានសមាគម អ្នកប្រឹក្សាយោបល់គ្រឿង​សម្អាង (CCA) ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យគ្រឿងសម្អាងទាំងការនាំចូល និងកំពុងចរាចរនៅលើទីផ្សារកម្ពុជា។ កិច្ចពិភាក្សានេះដែរ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាសម្រាប់ ចែករំលែកចំណេះដឹងផ្លូវច្បាប់លើវិស័យគ្រឿងសម្អាង ដោយមានការចូលរួមពីមន្រ្តី និងអ្នកជំនាញពាក់ព័ន្ធផងដែរ។

     ក្នុងនោះប្រធានសមាគម  (CCA) បានស្នើសុំអ្នកជំនាញពីគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែង​ក្លាយ ដើម្បីធ្វើជាវាគ្មិន និងស្នើសុំកម្លាំងសមត្ថកិច្ច  ដើម្បីជួយគាំទ្រក្នុងការ ចុះអនុវត្តនីតិវិធីត្រួតពិនិត្យ និងការបង្ក្រាបផលិតផលក្លែងក្លាយ-ខុសច្បាប់។

      ជាមួយគ្នានេះ សមាគម ក៏បានជម្រាបជូនអំពីការអនុវត្តកិច្ចការងាររបស់ខ្លួននាពេលកន្លងមក និង សុំអនុ​សាសន៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក  ដើម្បីឲ្យសមាគម អាចស្វែង​យល់បន្ថែមនូវផលិតផលគ្រឿងសម្អាង, ចំណេះដឹងផ្លូវច្បាប់, ហានិភ័យ, គោលការណ៍នាំចូល, និងជាពិសេសគោលការណ៍បង្កើតរោងចក្រផលិតផលគ្រឿងសម្អាងផលិតក្នុងស្រុកអោយបានច្រើនជាងការនាំចូល។

       ទន្ទឹមនឹងនេះដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា គ.ប.ផ.ក  នឹងប្រ​យុទ្ធប្រឆាំង​ដាច់ខាតនូវអាជីវកម្មទាំងឡាយណាដែលក្លែងក្លាយ -ខុសច្បាប់  ដែលធ្វើអោយប៉ះពាល់សុខ​ភាពអ្នកប្រើប្រាស់  ក៏ដូចជាប្រជាពលរដ្ឋ ទាំងមូល ។ ឯកឧត្តមបន្តថា  សមាមគមត្រូវជួយចូលរួម​ផ្សព្វផ្សាយអប់រំ​ដល់ផលិតករ, ការនាំចូល, ស្ដុកទុក, និងចែកចាយ ផលិតផលគ្រឿងសម្អាង  តាមបណ្ដាញសង្គមនានា  ដែលពុំ​មានច្បាប់អនុញ្ញាត និងពុំបានឆ្លងកាត់ ការត្រួតពិនិត្យបច្ចេសទេស ត្រឹមត្រូវ សូមស្នើសុំច្បាប់អនុញ្ញាត​ច្បាប់ពីក្រ​សួង​មានសមត្ថកិច្ច  ជាពិសេសសមាគមត្រូវសហការ ជាមួយគណកម្មាធិការ  ដើម្បីជួយផ្ដល់ព័ត៌មានផលិតករ ទាំងឡាយ​ណា​ដែលលួចលក់ ផលិត ចែកចាយគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់៕ រតនា
ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ