អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងផែនការជាតិ ០៥ឆ្នាំ (២០១៩-២០២៣)
August 20, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ អគ្គលេខាធិការ នៃអាជ្ញា​ធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងផែនការជាតិ ០៥ឆ្នាំ ស្តីពីការ​ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ មាស វិរឹទ្ធ អគ្គលេ​ខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុម​ការងារអន្តរក្រសួងនានា និងតំណាងអង្គភាពជំនាញពាក់ព័ន្ធសរុប៤២រូប។
     កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ចូលរួមមតិយោបល់ និងបានលើកយក​នូវ​វិធាន​ការយុទ្ធសាស្រ្តសំខាន់ៗនៃសេចក្តីព្រាងផែនការជាតិ០៥ឆ្នាំ មកពិភាក្សាកែសម្រួលនូវ ខ្លឹមសារ វិធានការ ពាក្យបច្ចេកទេស និងយុទ្ធសាស្រ្តផ្សេងៗទៀត។ ជាងនេះទៀតតំណាងអន្តរក្រសួងនានា ក៏បានលើកជាមតិ​យោបល់​រៀងៗខ្លួនដែលពាក់ព័ន្ធជាមួយ និងសមត្ថកិច្ចរបស់ខ្លួន ដើម្បីដាក់ចូលឲ្យស្របជា​មួយអង្គភាពរបស់​ខ្លួន។ បន្ថែមលើសពីនេះទៀត តំណាងស្ថាប័នដែលបានចូលរួមទាំងអស់ក៏បានស្នើឲ្យមានផែនការផ្សព្វផ្សាយ អបរំ បណ្តុះបណ្តាល តាមមធ្យោបាយផ្សេងៗ ដូចជាតាមរយៈការអប់រំតាមគ្រឹះស្ថានអប់រំសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្របតាមសម័យការគ្រប់គ្រងបច្ចេកវិទ្យា(E-Government Management) និងស្នើសុំពង្រឹងកិច្ចសហការឲ្យបានតឹងរឹងផងដែរ៕ រតនា

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ