កម្ពុជា និងប្រទេសពាក់ព័ន្ធរួមគ្នាដាក់ចេញនូវខ្លឹមសារ៨ចំនុច ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន
September 10, 2019    អ្នកទស្សនា :

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តម​សេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ អមដំណើរដោយ ឯកឧត្តម នាយឧត្តម​សេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក​កម្ពស់ប្រសិទ្ធភាពកិច្ចសហ​ប្រតិបត្តិការក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ឧក្រឹដ្ឋកម្ម​គ្រឿងញៀនឆ្លងដែន​ ដែលត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ហាណូយ​ ប្រទេសវៀតណាម ។ 

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​  អគ្គលេខាធិការរង​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានប្រាប់ឲ្យដឹងពីខ្លឹមសារកិច្ចប្រជុំថា​ :​ កិច្ចប្រជុំ​ដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាល​អនុវត្តច្បាប់គ្រឿងញៀន​សហរដ្ឋ​អាមេរិក,​ នគរបាល សហព័ន្ធ អូស្រ្តីលី  និងអង្គការ UNODCបានពិភាក្សាទៅលេី​ :​ ស្ថានភាពបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែន​ការពិនិត្យ និងចែករំលែកពីបញ្ជីឈ្មោះ​ ប្រវត្តិក្រុម​ឧក្រិដ្ឋជ​ន​ ​ផ្ទៀងផ្ទាត់​,ពិនិត្យព័ត៌មាន, ការស៊ើប​អង្កេតរួមគ្នាព្រមទាំងបញ្ជូនមន្រ្តីមន្រ្តីទៅសម្របសម្រួល​សាកសួរប្រមូលព័ត៌មានលេីករណី​​គ្រឿង​ញៀនដោយផ្អែកលើបញ្ជីឯកសារ​, កត់ត្រា​មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក​ និងផ្តល់អនុសាសន៍លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ពេល​អនា​គត ។ 

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​  អគ្គលេខាធិការរង​ បានប្រាប់ឲ្យដឹងបន្ថែមថា​ ដើម្បីធ្វើឱ្យ​ប្រសើរ​នូវ​ប្រសិទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឆ្លងដែន កិច្ចប្រជុំបាន
ដាក់ចេញនូវសេចក្តីថ្លែងការណ៍​រួមដែលមានខ្លឹមសារ ចំនួន៨ចំណុច​ មានជាអាទិ៍​:
១.ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី​ តំបន់​ អន្តរជាតិ​
២.ជំរុញ​ការផ្លាស់ប្តូរព័ត៌មានស៊េីបអង្កេត/ព័ត៌មានក្នុងចំណោមប្រទេសនិងអង្គការនានាក្នុងលក្ខណ:ជាក់លាក់ត្រឹមត្រូវទាន់ពេល
៣.ពិចារណា​ពីលទ្ធភាពក្នុងការធ្វេីយុទ្ធនាការថ្នាក់ជាតិស្តីពីបង្ការ​ បង្រ្កាបឧក្រឹដ្ឋកម្មគ្រឿងញៀន។ 
៤.បង្កេីតការស៊េីបអង្កេតរួមគ្នាទាក់ទងនឹងឧក្រឹដ្ឋកម្មឆ្លងដែន
៥.អនុវត្តន៍​យុទ្ធសាស្រ្តត្រួតពិនិត្យសារធាតុគីមីផ្សំឲ្យបានហ្មត់ចត់​ ទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់។ 
៦.ពិនិត្យ​ពីលទ្ធភាពបង្កេីតផ្តល់ជំនួយបច្ចេកទេស​ ចែករំលែកនូវបទពិសោធន៍​ស្តីពីប្រតិបត្តិការប៉ុស្តិ៍ត្រូតពិនិត្យគ្រឿងញៀននៅតំបន់ជាប់ត្រីកោណមាស។ 
៧.បង្កេីនប្រសិទ្ធភាពប្រតិបត្តិការ​ យន្តការសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់គ្រប់គ្រងគ្រឿងញៀន។ 
៨.ស្វាគមន៍​ចំពោះ​ភាពឈ្លាសវៃរបស់អាស៊ានក្នុងការត្រួតពិនិត្យគ្រឿងញៀនដែលចែករំលែកជាមួយប្រទេសផ្សេៗលេីលោក។ 
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ