កម្ពុជា វៀតណាម ឡាវ  បើកកិច្ចប្រជុំប្រចាំឆ្នាំរួមគ្នាពង្រឹងប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន
September 11, 2019    អ្នកទស្សនា :

      នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពជាមន្រ្តីជាន់ខ្ពស់ តំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំងគ្រឿងញៀន អភិបាលរងប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងស្នងការរងនគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម  សរុបចំនួនជាង៣០នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី ទ្វេភាគីលើកទី១៨ កម្ពុជា វៀតណាម និងឡាវ ស្តីពីកិច្ចសហប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

      ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានប្រាប់ឲ្យដឹងពីកិច្ចប្រជុំថា កិច្ចប្រជុំធ្វើជាទៀងទាត់ផ្លាស់ប្តូរវេនធ្វើម្ចាស់ផ្ទះ។

      កិច្ចប្រជុំលើកទី១៨ នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំនួនដូចជា៖
១.សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំងបីពិសេសនៅតាមតំបន់ព្រំដែន 
២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន ការអនុវត្តច្បាប់ ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊ើបអង្កេតរួមគ្នា និងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក។ 
៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន តាមបណ្តាយព្រំដែនក្នុងពេលកន្លងមក
៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណីស៊ើបអង្កេត គ្រឿងញៀនដោយផ្អែកលើបញ្ជីឯកសារ, ការកត់ត្រា មុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក 
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងពេលអនាគត៕ រតនា

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ