ក្រសួងមហាផ្ទៃ បន្តសហការជាមួយអង្គការជាដៃគូ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព
September 12, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ រវាង ក្រសួងមហាផ្ទៃ និងអង្គការសកម្មភាពដើម្បីកុមារ (APLE CAMBODIA) ស្តីពី "ការចូលរួមចំណែកលើសកម្មភាពមនុស្សធម៌ ក្នុងកិច្ចការពារនៅប្រទេសកម្ពុជា" ដែលភាគីក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអង្គការសកម្មភាពដើម្បីកុមារ (APLE CAMBODIA) ដឹកនាំដោយលោក សំលៀង សីលា និងមានការចូលរួមពី គណៈប្រតិភូក្រសួងមហាផ្ទៃ និងគណៈប្រតិភូអង្គការដៃគូ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

      ក្នុងកិច្ចចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរខាងលើនោះ គឺទី១ រវាង ក្រសួងមហាផ្ទៃ និងអង្គការសកម្មភាពដើម្បីកុមារ (APLE CAMBODIA) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការបង្ក្រាបសង្គ្រោះការពារ និងផ្ដន្ទាទោសលើអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារគ្រប់ទម្រង់ និងពង្រឹងសមត្ថភាពឆ្លើយតបរបស់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសនាយកដ្ឋាន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានី-ខេត្ត។

      ក្រោយពីពិធីចុះហត្ថលេខា រវាង ទ្វេភាគីខាងលើត្រូវបានបញ្ចប់រួច បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ លោកជំទាវ ជូ ប៊ុនអេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានបន្តចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាង ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) ស្តីពី “ការរួមចំណែកលើសកម្មភាពមនុស្សធម៌” ដែលដឹកនាំដោយលោក James McCabe។

      គឺក្នុងគោលបំណងដោយហេតុថាក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជាទទួលស្គាល់ថាមានបទឧក្រិដ្ឋពាក់ព័ន្ធអំពើជួញដូរមនុស្សការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើស្ត្រីជាពិសេសផ្ដោតលើកុមារ។ ក៏បានសហការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្សេងៗលើកុមារ និងស្ត្រី អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា មានបំណងសហការផ្ទាល់ជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ដោយចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ដោយផ្ទាល់៕ រតនា

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ