គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ចុះហត្ថលេខាយោគយល់គ្នា ជាមួយអង្គការជាដៃគូ លើកិច្ចសហការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា
September 12, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការដៃគូចំនួនពីរ ដែលភាគីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពី គណៈប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈប្រតិភូអង្គការដៃគូ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

      ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរខាងលើនោះរួមមាន៖ ទី១.ធ្វើឡើងរវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនិងអង្គការសម្ព័ន្ធចាប់ដៃ (CHAB DAI COALITION) ស្តីពី "ការចូលរួមសកម្មភាព បង្ការ ទប់ស្កាត់ អំពើជួញដូរកុមារ ការកេងប្រវ័ញ្ចផ្សេងៗ និងការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ" ដែលដឹកនាំដោយលោក រស់ យ៉េង។

      ក្នុងគោលបំណង ដើម្បីសហប្រតិបត្តិរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាល់ទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ។ ហើយអង្គការសម្ព័ន្ធចាប់ដៃ ក៏បាននិងកំពុងរួមសហប្រតិបត្តិការអនុវត្តគម្រោងជាមួយអង្គការដៃគូអភិវឌ្ឍន៍អេរិក្ស (ERIKS Development Partner) និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានី-ខេត្ត។

      បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទី១ត្រូវបានបញ្ចប់ លោកជំទាវ ជួ ប៊ុនអេង ក៏បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទី២ ដែលធ្វើឡើងរវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនិងអង្គការដែនដីមនុស្ស-ហូឡង់ដ៏ ប្រចាំកម្ពុជា (Terre Des Hommes “Stops Child Explotation”) ស្តីពី "សកម្មភាព បង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍" ដែលដឹកនាំដោយលោក Van Der Lee HendrikusMartinus Cornelis។

      ក្នុងគោលបំណង ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការបង្កើតទប់ស្កាត់ នឹងឆ្លើយតបឲ្យកាន់តែល្អ ប្រសើរឡើងលើសិទ្ធិកុមារ និងប្រាកដថាកុមារទទួលបាននូវការការពារ។ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ អង្គការដែនដីមនុស្ស-ហូឡង់ដ៍ ប្រចាំកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្យ តាមរយៈយន្តការជាតិ នឹងថ្នាក់ក្រោមជាតិ និងធ្វើកិច្ចសហការរួមគ្នាលើសកម្មភាពជាក់ស្ដែង ក្នុងការបង្ការ ទប់ស្កាត់ ការប្រឆាំងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចផ្សេងៗ និងការរំលោភបំពានផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ