អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ
September 17, 2019    អ្នកទស្សនា :

     នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួម ពីថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការ អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត ប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

     កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយនូវស្ថានការណ៍ថ្មីៗមួយចំនួនដល់បណ្តាថ្នាក់ដឹក​នាំអង្គភាពនគរបាលជាតិពាក់ព័ន្ធ សម្រាប់បន្តយកទៅផ្សព្វផ្សាយព័ត៌​មានទាំងអស់ទៅដល់មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន ដើម្បីពង្រឹងសមត្ថភាព គុណភាពដល់កងកម្លាំងនគរបាលទាំងអស់ឲ្យយកចិត្តទុក​ដាក់ក្នុងការពង្រឹង​សន្តិសុខ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាការពារ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ពិសេសគឺយកចិត្តទុកដាក់នៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាម និងទីប្រជុំជននានា ដែលនៅតាមមូលដ្ឋានកម្លាំងនគរបាល និងប៉ុស្តិ៍រដ្ឋបាលត្រូវមានការចាត់ចែងផែន​ការឈរជើងដើម្បីធានា​ដោះស្រាយ អន្តរាគមន៍ទាន់ហេតុការណ៍ប្រសិនបើមានសភាពការណ៍ណាមួយកើតឡើងដោយចៃដន្យ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ