ឯកឧត្តម សក់ សេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តសារាវ័ន្តតេជោ
September 18, 2019    អ្នកទស្សនា :

      បន្ទាប់ពីបានរៀបចំពិធីសាសនា ដើម្បីប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរវេនទី០៥ កាលពីរសៀលថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩រួចមក នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៥។

      ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានប្រារព្ធធ្វើនៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិស មគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ អ្នកមានគុណ បុព្វការីជន និងយុទ្ធជន យុទ្ធនារី នគរបាលជាតិទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។ បន្ទាប់ពីបានធ្វើពិធីរាប់បាត្រព្រះសង្ឃចប់រួចមក ឯកឧត្តម សក់ សេដ្ឋា រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ ក៏បានបន្តធ្វើពិធីបង្សុកូល ដារឆ្លង វេរប្រគេនយាគូដល់ព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ សម្រាបវេនកាន់បិណ្ឌទី០៥នេះ ប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែង។

      ក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បាននាំយកបច្ច័យរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ  ចំនួន ៥៤០,០០០,០០រៀល, សាដក់ចំនួន ០៩កញ្ចប់, អង្ករចំនួន ១២ តោន, ទឹកសុទ្ធ ១២កេស, ទឹកក្រូច ១២កេស, មី ១២កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកដោះគោ ១០កេសធំ, ស្ករស ១០០គីឡូក្រាម ផ្លែឈើស្រស់ ១០០កន្ត្រក, ភេសជ្ជះគោជល់ចំនួន ៣០កេស និងទឹកផ្លែឈើចំនួន១៥កេស សម្រាប់ប្រគេនដល់វត្តផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ