អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងបរិស្ថាន រួមគ្នាបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន
October 07, 2019    អ្នកទស្សនា :

      ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៩​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងក្រសួងបរិស្ថានរួមគ្នាបណ្តុះបណ្តាលជនបង្គោលស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន១០០នាក់ដែលជាមន្រ្តីរាជការ​ក្រសួង​ មន្ទីរ​ បរិស្ថានរាជធានី-ខេត្ត​ និងឧទ្យានុរក្ស​ នៅទីស្តីការក្រសួងបរិស្ថាន។

      ក្នុងឱកាសនោះ​ ​ឯកឧត្តម​ សាបូ​ អូហ្សាណូ​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងបរិស្ថាន ក្នុងនាម ឯកឧត្តម​ សាយ សំអាល់
បានមានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធចូលរួមរាល់ពិធីផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនពិសេសនៅតាមបណ្តារាជធានី-ខេត្តកន្លងមក​ និងបានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ស្តាប់សិក្សាស្វែងយល់ពីខ្លឹមសាររាល់ប្រធានបទដេីម្បីយកទៅផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធនៅតាមសហគមន៍មូលដ្ឋានសំដៅធ្វេីឲ្យសហគមន៍មានសុវត្ថិភាព។

      ក្នុងឱកាសនោះ​ដែរ​ ក្នុង​នាមឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ ឧត្តមសេនីយ៍​ឯក​ ថោង​ សុគន្ធា​ អគ្គលេខាធិការ​រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថានដែលរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលនេះឡេីងស្របពេលដែលរាជរដ្ឋាភិបាលបានបន្តធ្វេីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៤​ ប្រេីប្រាស់កំលាំងមធ្យោបាយសរុប​ បង្ការ​ ទប់ស្កាត់​ បង្រ្កាប​ និងដោះស្រាយបញ្ហាគ្រឿងញៀនបង្កេីតភាពសុខសាន្តជូនប្រជាពលរដ្ឋ។

      សូមបញ្ជាក់ថា​ វគ្គបណ្ដុះបណ្ដាល​ជនបង្គោលនេះ​ មានរយ:ពេល៣ថ្ងៃ​ពីថ្ងៃ​ទី០៧​ ដល់​ថ្ងៃ​ទី០៩​ ខែតុលា​ ឆ្នាំ​២០១៩​៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ