សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា១៤រូប ចូលជួបសម្តែងការគួរសម
October 08, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា១៤រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ដ៏ខ្ពស់ខ្ពស់ពីសម្តេច ដើម្បីទៅចូលរួមក្នុងកម្មវិធី China Asian Young Leadership Training លើប្រធានបទ “The Bright of The Future”  ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធផងដែរ។

      កិច្ចជំនួបនេះ ធ្វើឡើងដើម្បីគោរពស្នើសុំអនុសាសន៍ណែនាំផ្សេងៗពីសម្តេច ដើម្បីជាចំណេះដឹងបន្ថែមក្នុងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំងការគ្រប់គ្រងរដ្ឋបាលដែនដី កិច្ចការងារយុវជន ក៏ដូចជារបៀបរបបសម្រាប់ជាទុនដល់យុវជនទាំង១៤រូប ដើម្បីជាតំណាងយុវជន និងដើម្បីជាតំណាងក្នុងការត្រៀមខ្លួនធ្វើជាយុវជនរបស់ជាតិ តំណាងប្រជាជន និងយុវជននៅក្នុងក្របខណ្ឌក្នុងតំបន់ ក៏ដូចជាក្របខណ្ឌអន្តរជាតិ។

      ក្នុងឱកាសនោះ សម្តេចក្រឡាហោម​ ក៏បានផ្តល់ប្រសាសន៍ណែនាំដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ឲ្យខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹង និងបទពិសោធន៍នានា ឲ្យបានច្រើនដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។

​      សូមបញ្ជាក់ថា កម្មវិធី China Asian Young Leadership Training នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែតុលា រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ