ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេ
October 18, 2019    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកម៊ិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី ថ្នាក់ដឹកនាំបណ្តាក្រសួង មន្ទីរ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

      ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ស្នើឱ្យសមាជិកគណៈ កម្មការ អន្តរ ក្រសួងទាំងអស់  ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការចុះសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេនេះឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា បញ្ចៀស និងកាត់បន្ថយរាល់គ្រោះថ្នាក់ ជូនដល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាអតិបរមា។

      សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសិក្សាអំពីវឌ្ឍភាព បន្ទាប់ពីក្រុមការងារ អន្តរក្រសួងបានចុះធ្វើការសិក្សា ស្រាវជ្រាវ អំពីលក្ខណៈបច្ចេកទេស និងការងារសាងសង់ច្រាំងការពារបង្គោលព្រំដែន ហើយតំណាងក្រសួង និងស្ថាប័ននីមួយៗ ត្រូវធ្វើបទបង្ហាញអំពីលទ្ធផល នៃការចុះសិក្សាពីស្ថានភាព និងបញ្ហាប្រឈមនានា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ អង្គប្រជុំយកមកពិភាក្សាដោះស្រាយរួមគ្នា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ