គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ(២០១៩-២០២៣)
October 24, 2019    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងស្ថានទូតនានា អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាល រាជធានី ខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ០៥ឆ្នាំ (២០១៩-២០២៣) ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ  គឺដើម្បីបន្តលើកកម្ពស់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គម និងរិះរកវិធានការ និងវិធីសាស្ត្រថ្មីៗក្នុងបង្ការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ចាស់ ថ្មីនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

      សម្តេចក្រឡាហោម បានបន្តថា ផែនការយុទ្ធសាស្ត្រនេះដែរ ក៏មានគោលបំណងសម្រាប់លើកកម្ពស់សាមគ្គីភាពឯកភាព និងកិច្ចសហការក្នុងភាពជាដៃគូរវាងសហគមន៍ជាតិ និងអន្តរជាតិ គឺដើម្បីធានាឲ្យមានប្រព័ន្ធគាំពារសង្គម និងការបង្ការទប់ស្កាត់ភាពរងគ្រោះ ឲ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់ដែលមានឥទ្ធិពល និងការផ្ដន្ទាទោសយ៉ាងសុក្រឹតចំពោះបទឧក្រិដ្ឋ ជាពិសេសការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

      សូមបញ្ជាក់ដែរថា ផែនការយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្សព្វផ្សាយនាពេលនេះរួមមានដូចខាងក្រោម៖
១.ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា
២.លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទលើកុមារ
៣.លើកកម្ពស់ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
៤.បង្កើនកិច្ចការពារជនរងគ្រោះ (ជាពិសេសស្រ្តី និងកុមារ)៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ