អគ្គាធិកាដ្ឋាន ក្រសួងមហាផ្ទៃ ​បើក​កិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីការ​ចុះផ្សាយ​ពីការ​ជីករណ្តៅ​ដីល្មើសច្បាប់ធំៗចំនួន ៣កន្លែង នៅភូមិសាស្ត្ររាជធានីភ្នំពេញ
November 21, 2019    អ្នកទស្សនា :

       កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញ​បើក​កិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីការ​ចុះផ្សាយ​របស់​គេហរទំព័រមួយថា ឈ្មួញលក់អាច់ដី កំពុងដំណើរការ​ជីករណ្តៅ​ដីល្មើសច្បាប់ធំៗ និងជ្រៅៗឃើញ​ក្បាលប្រេតដោយរលូន និងគគ្រឹកគគ្រេងចំនួន ៣កន្លែង នៅភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈ​សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ មិនមានចាត់វិធានការ ដែលបង្កជាសម្លេងរំខាន និងធ្វើ​ឱ្យហុយដីទ្រលោមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ