នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​៖ កម្ពុជាកំពុងតែដេីរលេីផ្លូវ​ត្រូវដេីម្បីឈានទៅការលុបបំបាត់មេរោគអេដស៍​ ជំងឺអេដស៍
December 01, 2019    អ្នកទស្សនា :

      រាជធានីភ្នំពេញ​៖ថ្ងៃ​ទី០១​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅសាលមហោស្រពចតុមុខមានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ​ "ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍​ ជំងឺអេដស៍​ "ក្រោមអធិបតីឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយមានការអញ្ជេីញចូលួមពីតំណាង​កាកបាទក្រហម​ ក្រសួង​ ស្ថាប័ន​ ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ យុវជនកាយរឹទ្ធិ​ កាកបាទក្រហម​ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ​ តំណាងកងកំលាំងទាំងបីប្រភេទសរុបជាង៤០០នាក់។

      ក្នុងចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅ​ជាមួយមេរោគអេដស៍​ តំណាងសង្គមស៊ីវិល​ និងតំណាងអង្គសហប្រជាជាតិប្រចាំកម្ពុជាសុទ្ធតែបានលេីកឡេីងពីបទពិសោធន៍​ជិវិត​និងភាពជោគជ័យលេីបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍​ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល​ ដៃគូបន្តគាំទ្រការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

      ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ អៀង​ ម៉ូលី​ បានមានប្រសាសន៍​ដោយបានស្នេីសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍​ ជំងឺអេដស៍​ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការរីកចម្រេីន ហេីយរាល់ការឆ្លេីយតបនិងមេរោគអេដស៍​ និងជំងឺអេដស៍ទាំងអស់ត្រូវឈរលេីគោលការណ៍សមធម៌​ សមភាពយេនឌ័រ​ និងសិទ្ធិមនុស្ស។ តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។

      លោកជំទាវ​ ឃួន​ សុដារី​ បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាថ្នាក់ដឹកនាំប្រចាំតំបន់អាសុី​ ប៉ាស៊ីភិចឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​នៅកម្ពុជា​និងការអភិវឌ្ឍនៅកម្ពុជា​ ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍេជាតិ​ អន្តរជាតិ​ អង្គការសង្គមស៊ីវិល​ វិស័យ​ឯកជន​ ផ្នែកសាសនាបន្តចូលរួមគាំទ្រអនុវត្តម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ​ ពហុវិស័យឆ្លេីយតបមេរោគអេដស៍​ ជំងឺអេដស៍​លេីកទី៥២០១៩-២០២៣។

      ក្នុងឱកាសនោះ​ ក្នុងនាមសម្តេចតេជោ​ ហ៊ុន​ សែន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវ​ត្រូវ​ដេីម្បីឈានទៅ​រកការលុបបំបាត់មេរោគអេដស៍​ ជំងឺអេដស៍ “គោលដៅ ៩៥ ៩៥ ៩៥” ដូចបានកំណត់​ត្រឹម​ឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹម​ឆ្នាំ២០៣០ ដោយអង្គការ​សហ​ប្រជាជាតិ។

      ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានសូមចូលរួមផ្តល់នូវសារមួយចំនួនជូនជន​រួម​ជាតិ​ដូចខាងក្រោម៖
ទី១.​ចូលរួមអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣
ទី២.​សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបន្ត និងពង្រីក​ការផ្តល់​ថវិកាសម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀតនូវវិធានការទាំងប្រាំមួយ។
ទី៣. សូមក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ជាពិសេសឃុំ សង្កាត់ត្រូវតែរៀបចំផែនការសកម្មភាព និងលើកសេចក្តី​ព្រាងថវិកា​ដើម្បីបង្កើនការចូលរួមឆ្លើយតបគ្រប់​ជ្រុង​ជ្រោយ ទាន់ពេលវេលាទៅនឹង​ការរាលដាលមេរោគអេដស៍​របស់​ខ្លួន។
ទី៤.​សូមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ​ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជាលើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿង​ញៀ​ន​។
ទី៥.​សូមបងប្អូនសហគមន៍នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុម​ប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាព​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹង​ប្រែង​ធ្វើការរួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ការរាល​ដាល​មេរោគ​អេដស៍ និងដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីបញ្ហាអេដស៍។
ទី៦.​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់​គ្រប់គ្រងឱ្យកាត់បន្ថយ​ការចម្លង​មេរោគអេដស៍​ក្នុង​ចំណោមក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគ​អេដ​ស៍“ឆាប់ធ្វើតេស្ត ឆាប់ដឹង ឆាប់ព្យាបាល” ។
ទី៧.​សូមបងប្អូនប្រជាពលរដ្ឋត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធ​មួ​យ ដើម្បីសុភមង្គលក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺអេដ​ស៍​៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ