គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស
December 02, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស ដែលដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការចូលរូមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រដ្ឋលេខាធិការអន្តរក្រសួង អគ្គលេខាធិការរង គ.ជ.ប.ជ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធនានាជាច្រើនរូប។

      កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សាពាក់ព័ន្ធសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការកែសម្រួលខ្លឹមសារ និងពិភាក្សាឱ្យបានផុសផុលជាយោបល់ឯកភាពគ្នារកធាតុចូលនានា ដើម្បីរៀបចំតាក់តែងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសសម្រាប់ការអនុវត្តជាផ្លូវការនៅកម្ពុជា។

      សូមបញ្ជាក់ថា៖ សេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួសនេះ គឺមានគោលដៅបញ្ញត្តអំពីលក្ខខណ្ឌ នីតិវិធី និងវិធានការនានាដែលពាក់ព័ន្ធទៅនិងការពពោះជំនួសនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណង ធានាការអនុវត្តឱ្យបានត្រឹមត្រូវនូវការពពោះជំនួស ដើម្បីការពារសិទ្ធិរបស់ជនដែលពាក់ព័ន្ធទៅនឹងការពពោះជំនួស ជាពិសេសស្រ្តី និងកុមារឱ្យបានសមស្របតាមបញ្ញត្តិច្បាប់ និងការពារ ទប់ស្កាត់ មិនឱ្យមានអាជីវកម្មតាមរយៈសេវាពពោះជំនួស៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ