អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ចំពោះការ​​ផ្សាយព័ត៍មាន មិនពិតជាវីដេអូរបស់វិទ្យុអាសេរី កាលពី ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលបានចោទប្រកាន់មកលើ សម្តេចក្រឡាហោម
December 02, 2019

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះការ ផ្សាយ​ព័ត៍មានមិនពិតជាវីដេអូ របស់វិទ្យុអាសេរី កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដែលបានចោទប្រកាន់មកលើ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​​មហាផ្ទៃ ថាបានបញ្ជាឲ្យចាប់ខ្លួន  រាល់មុខសញ្ញា​ដែលចូលរូម​ទទួលដំណើរលោក សម រង្សី ដោយ មិនយល់មុខ ទោះជាជន​ពិការ អ្នកស្រែចំការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិនៅ​លើ​បណ្តាញ​សង្គម Facebook ក៏ដោយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឲ្យសាធារណ  ជនមាន ការយល់ច្រឡំលើការដឹកនាំរបស់សម្តេចក្រឡាហោម និង ក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូមគូសបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះ​ឆ្នោតតាមបែប​ប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មញ្ញកម្ពុជា ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែង ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពក្នុងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុង​ការ​​បោះ​ពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀត​ប្រើសិទ្ធិនេះដោយរំលោភឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ ជាមួយគ្នានេះ ក្នុងនាមជា​អ្នកទទួលខុសត្រូវលើស្តាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចក្រឡា​ហោមតែងតែ ណែនាំដល់មន្ត្រីក្រោមវិវាទ និងកងកម្លាំងពាក់​​ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាត នូវការប្រើប្រាស់អំពើហិង្សា។

អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ នៅតែទទួចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរ មាន​ការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឱ្យសាធារណជនបាន​ទទួលទូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍​ដល់សង្គមជាតិកម្ពុជា៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ