អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
January 14, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ អគ្គាធិការដ្ឋានមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្ដឹងនានា ធានាដល់ការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឲ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត។

      យោងតាមរបាយការណ៍បឋមនេះវឌ្ឍនភាពសង្ខេបរបស់អគ្គាធិការដ្ឋាន មានដូចខាងក្រោម៖

កាលដើមឡើយ មានឈ្មោះថា " គណៈកម្មាធិការត្រួតពិនិត្យក្រសួងមហាផ្ទៃ " តាមរយៈប្រកាសលេខ ២៦៦ សជណ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ១៩៨៩ ស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរចនាសម្ព័ន្ធមាន៤ការិយាល័យ។

      បន្ទាប់មកនៅឆ្នាំ១៩៩៣ បានប្តូរឈ្មោះជា " អគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល " ដែលមានចែងនៅមាត្រាទី៥ ក្នុងអនុក្រឹត្យលេខ១៦អនក្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដោយអនុវត្តតួនាទី ភារកិច្ចតាមប្រកាសលេខ០៩៥ប្រ.ក ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៤ និងរចនាសម្ព័ន្ធមាន៤ការិយាល័យ។

      ដោយបានបន្តរក្សាឈ្មោះ" អគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល" ជាបន្តបន្ទាប់ ដោយគ្រាន់តែមានកែសម្រួលនូវរចនាសម្ព័ន្ធតែប៉ុណ្ណោះ ៖
-ឆ្នាំ១៩៩៥ មានលេខាធិការដ្ឋានចំនួន១ និងអធិការដ្ឋានចំនួន២
- ឆ្នាំ១៩៩៦ តាមរយៈលិខិតលេខ១២៤/៩៦អធិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៦ មានចំនួន៣នាយកដ្ឋាន
- ឆ្នាំ២០០៩ តាមរយៈអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩ មានលេខាធិការដ្ឋានចំនួន១ និង អធិការដ្ឋានចំនួន៤។

      ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះបានប្តូរឈ្មោះមកជា " អគ្គាធិការដ្ឋាន" ដូចមានចែងត្រង់ជំពូកទី៦ ផ្នែកទី១ តាមរយៈអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្នុងនោះលេខាធិការដ្ឋាន ដូរមកជានាយកដ្ឋានរដ្ឋបាល សរុប និងអធិការដ្ឋាន ប្តូរជានាយកដ្ឋាន ព្រមទាំងបានបន្ថែមនាយកដ្ឋានថ្មី១ គឺ នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល និងរចនាសម្ព័ន្ធដូចខាងក្រោម ៖
១.នាយកដ្ឋានរដ្ឋបាល សរុប
២.នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល
៣.នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល
៤.នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥.នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត
៦.នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។
ចំពោះថ្នាក់ដឹកនាំ នៃអគ្គាធិការដ្ឋាន
ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន មាន៖
១.ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉េង ម៉ារ៉ាឌី
២.ឯកឧត្តមឧត្តមសេនីយ៍ឯក សូ ផន
៣.ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉េង ម៉ារ៉ាឌី
៤.ឯកឧត្តមឧត្តមសេនីយ៍ឯក ថាវ គឹមហោ
៥.ឯកឧត្តម ប៉ុល លឹម
៦.ឯកឧត្តម កុល វីរក្ស
៧.ឯកឧត្តម ឌុច សុន
៨.ឯកឧត្តម អ៊ែវ ប៊ុនថុល
៩.ឯកឧត្តម រស់ វរុណ
១០.ឯកឧត្តម អ៉ីវ លាង៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ