ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចក្រឡាហោម ស ខេង នាឱកាសខួបកំណើត
January 15, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាឱកាសខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានសម្តែងនូវក្តីរំភើបរីករាយគោរពសរសើរដល់សម្តេចក្រឡាហោម ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូប សម្តេចក្រឡាហោម គឺជាថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ គតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ដែលតែងប្រកាន់ខ្ជាប់នូវសីលធម៌ គួរគោរពសរសើរ និងជាគំរូដឹកនាំប្រកបដោយគុណធម៌សម្រាប់មន្ត្រីក្រោមឱវាទគ្រប់ៗរូប និងជាទីគោរពស្រលាញ់នឹករលឹកពីប្រជាពលរដ្ឋគ្រប់ទិសទី។

      ស្តិតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃខុទ្ទកាល័យ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ