អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាស្តីពីសេចក្តីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២០-២០២៤)
January 17, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាស្តីពី សេចក្តីព្រាងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់អគ្គាធិការដ្ឋាន។

      ផែនការយុទ្ធសាស្រ្តនេះ ជាផែនទីបង្ហាញផ្លូវមួយក្នុង​ការអនុវត្ត​តួនាទី ភារកិច្ចរបស់ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំពីឆ្នាំ​២០២០-២០២៤ ដោយបានកំណត់នូវចក្ខុវិស័យ បេសកកម្ម គោលបំណង គោលដៅ និងយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាង​ច្បាស់លាស់។ ការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានមូលដ្ឋានផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩ -២០២៣ កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃ​រដ្ឋសភា និងរបស់ក្រសួងមហាផ្ទៃ ព្រមទាំងស្របតាមការ​កំណត់​តួនាទី ភារកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈផែនការយុទ្ធ​សាស្រ្តនេះ អគ្គាធិការដ្ឋាននឹងចូលរួមចំណែកក្នុង​ដំណើរការកំ​ណែទម្រង់​នានារបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងមហាផ្ទៃ សំដៅលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេស រួមចំណែក​ក្នុងការ​ពង្រឹងតួនាទីភារកិច្ច ប្រតិបត្តិការការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ