ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ចូលរួមសម្ពោធ​មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារៈអគ្គិភ័យ
January 17, 2020    អ្នកទស្សនា :

      មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពសម្ភារៈអគ្គិភ័យ និងវិទ្យា​ស្ថានជាតិត្រួតពិនិត្យអគ្គីភ័យ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី១៧មករានេះ ក្រោមអធិបតីភាព អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដោយមានការចូលរួមពីប្រធាន​នាយកដ្ឋានពន្លត់អគ្គិភ័យ លោកឧត្តមសេនីយ៍ទោ នេត វន្ថា និងប្រធានក្រុមហ៊ុន Cambodian Fairwind Enterprises Company Limited និងអង្គភាពដែលជាប់ពាក់ព័ន្ធនានា​បាន​អញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា មជ្ឈមណ្ឌល និងវិទ្យាស្ថាននេះគឺបានទទួលការអនុញ្ញាត​ពីរាជរដ្ឋាភិបាល និងស្ថិតក្រោម​ការគ្រប់​គ្រង​របស់ក្រសួង​មហាផ្ទៃ។ ដោយយោងតាម​សេចក្តីប្រកាសរ​បស់ក្រសួង​មហាផ្ទៃ​កាល​ពីខែមករាឆ្នាំ២០១៨ បានសម្រេចទទួលស្គាល់ មជ្ឈមណ្ឌល​ជាតិត្រួតពិនិត្យគុណភាព ឧបករណ៍សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែលមានមជ្ឈមណ្ឌល​ពិសោធន៍​នៅសង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធឺប្រាយលីមីធីត។ ហើយមជ្ឈមណ្ឌលជាតិ​នេះក៏​ស្ថិតនៅក្រោមការណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាល​ជាតិផងដែរ ជាងនេះទៀត មជ្ឈមណ្ឌលជាតិនេះ ត្រូវសហការ​ជា​មួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការត្រួតពិនិត្យគុណភាព សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យនៅតាមគោលដៅ និង​សំណង់​វិស្វកម្មនានា ក្នុងប្រទេសកម្ពុជា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ