ក្រសួងមហាផ្ទៃ ទទួលបានសមិទ្ធផលជាច្រើនពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
February 19, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថាការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងទទួលបានសមិទ្ធផលសំខាន់ៗជាច្រើនដូចជា ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង សុ្រក ខណ្ឌ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាងក្រុង ស្រុកនិងខណ្ឌ។

      សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ការកែសម្រួលរចនាប្រព័ន្ធគ្រប់គ្រងនេះ  បានភ្ជាប់ជាមួយនូវការផ្ទេរមុខងារចំនួន៥៥ និងមុខងារចំនួន១៦២ឱ្យទៅរដ្ឋាបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។ ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការផ្ទេរមុខងារធនធានទៅឱ្យថ្នាក់រដ្ឋបាលទាំងនេះ និងការផ្ទេរមុខងារទៅឱ្យរដ្ឋបាលរាជធានីខេត្ត រាជរដ្ឋាភិបាលក៏បន្តផ្ទេរធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០ឱ្យមានការកើនឡើងទ្វេដងបើធៀបទៅនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែកអភិវឌ្ឍនេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣។

      ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមស ខេង ក៏បានបញ្ជាក់ដែរថា វឌ្ឍនភាពថ្មីនៃដំណើរការកំណែរទម្រង់នេះ នឹងបង្កលក្ខណៈសម្បិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបតម្រូវការរបស់មូលដ្ឋានដែលជួយពង្រឹងគណនេយ្យភាពរប់សក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។

      គួរបញ្ជាក់ថា ក្រៅពីសមិទ្ធផលខាងលើក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងមហាផ្ទៃក៏បានពង្រឹងការគ្រប់គ្រងពន្ធនាគារ ស្របពេលដែលមានការកើនឡើងនូវចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបណ្តុះបណ្តាល ការកសាងសមត្ថភាពធនធានមនុស្សទាំងរដ្ឋបាលស៊ីវិល និងនគរបាលជាតិ ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសនានា ព្រមទាំងកិច្ចសហការសម្របសម្រួលជាអន្តរស្ថាប័នជាមួយក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ