សម្តេចក្រឡាហោម ស ខេង ៖សាធារណជនដែលគិតថាកិច្ចការគ្រប់វិស័យនៅថ្នាក់ក្រោមជាតិស្ថិតក្រោមបញ្ជារបស់ក្រសួងមហាផ្ទៃគឺជារឿងខុសទាំងស្រុង
February 19, 2020    អ្នកទស្សនា :

      ក្រសួងស្ថាប័នទាំងអស់សុទ្ធតែមានភារកិច្ចចូលរួមគាំទ្រដល់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយសូមកុំមានការយល់ច្រឡំថា រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមបញ្ជារបស់ក្រសួងមហាផ្ទៃតែមួយប៉ុណ្ណោះ ដែលការគិតទាំងនេះ គឺខុសទាំងស្រុង។ នេះជាលើកឡើង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ នាទីស្តីការក្រសួង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

      សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ដើម្បីធ្វើកំណែទម្រង់ថ្មីនេះឱ្យកាន់តែមានប្រសិទ្ធភាព និងដំណើរការល្អ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែមានការចូលរួមសហការ ដោយឈប់យល់ច្រឡំថា រាល់ការងារថ្នាក់រាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ ជាខ្សែបណ្តោយរបស់ក្រសួងមហាផ្ទៃ ដែលតាមការពិត រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ គឺជាខ្សែបណ្តោយរបស់រាជរដ្ឋាភិបាល ហើយជាខ្សែបណ្តោយរបស់ក្រសួងទាំងអស់ ទៅតាមវិស័យដែលខ្លួនទទួលខុសត្រូវ។ សម្តេចក្រឡាហោម បានបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃគ្រាន់តែមានតួនាទី ជាសេនាធិការក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ តួនាទី ភារកិច្ច មន្ត្រី ជូនរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដោយក្រសួងពុំមានសិទ្ធបញ្ជាលើការងារគ្រប់វិស័យ ដែលខេត្តទទួលខុសត្រូវនោះទេ។

      ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា ចំពោះការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងស្ថាប័នទាំងអស់មានភារកិច្ចក្នុងការចូលរួមគាំទ្រ ឱ្យរចនាសម័្ពន្ធថ្នាក់ក្រោមជាតិនេះទទួលបានជោគជ័យ ឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន ជួយពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ