សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន
March 25, 2020    អ្នកទស្សនា :

      នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ នៅក្នុងដំណើរសាកសួរសុខទុក្ខនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាច្រើនផងដែរ។

      ក្នុងឱកាសដ៏វិសាសវិសាលនោះ សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តទាំងពីរសម្រាប់ការចំណាយផ្គត់ផ្គង់ផ្សេងៗមានដូចខាងក្រោម៖
១.ឧបត្ថម្ភជូនរដ្ឋបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយស្រុកៗទទួលបានថវិកាចំនួន ២.០០០.០០០៛ (ពីរលានរៀល)
២.ឧបត្ថម្ភជូនអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ក្នុងមួយអធិការដ្ឋានចំនួន ២.០០០.០០០៛ (ពីរលានរៀល)
៣.ឧបត្ថម្ភជូនវរៈការពារព្រំដែនគោកលេខ៨១៧, លេខ៨១៩, លេខ៨២៣ និងលេខ៨១០ ក្នុងមួយវរៈចំនួន ២.០០០.០០០៛ (ពីរលានរៀល)
៤.ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកព្រំដែនអន្តរជាតិដូង ក្នុងមួយច្រកៗចំនួន ៤.០០០.០០០៛ (បួនលានរៀល)
៥.ឧបត្ថម្ភជូនក្រុមចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងមួយច្រកទទួលបាន ២.០០០.០០០៛ (ពីរលានរៀល)
៦.ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល) 
៧.ឧបត្ថម្ភជូនច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន) ថវិកាចំនួន៤.០០០.០០០៛ (បួនលានរៀល)
៨.ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល) 
 ៩.ឧបត្ថម្ភជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថប៉ៃលិន ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល)
១០.ឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល)
១១.ឧបត្ថម្ភជូនវរៈការពារព្រំដែនគោកលេខ៨២១ ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល) 
១២.ឧបត្ថម្ភជូនយោធាវរៈការពារព្រំដែនលេខ១ ថវិកាចំនួន២.០០០.០០០៛ (ពីរលានរៀល)
១៣.ឧបត្ថម្ភម៉ាស់ជូនខេត្តបាត់ដំបង ចំនួន ៣.០០០ ម៉ាស់ និងខេត្តប៉ៃលិនចំនួន២.០០០ម៉ាស់៕
  
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ