អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩
March 25, 2020    អ្នកទស្សនា :

      អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលដឹកនាំដោយ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ដែលមកពីអង្គភាពចំណុះអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចំនួន៣៣រូបផងដែរ។

      ក្នុងសេចក្តីសម្រេចរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស្តីពីការបង្កើត គណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចេញផ្សាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ថា គណៈកម្មការនេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖

-ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាល ចំណុះអគ្គាធិការដ្ឋានទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩(COVID-19)
-រៀបចំផែនការសកម្មភាពរបស់អគ្គាធិការដ្ឋាន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19)
-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពរបស់អគ្គាធិការដ្ឋាន ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ (COVID-19
-តាមដានសភាពការណ៍បច្ចុប្បន្ន ផ្សព្វផ្សាយណែនាំ និងអនុវត្តវិធានការជាក់ស្តែង ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19)
-បូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ស្តីពីវឌ្ឍនភាពនៃការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19)
-បំពេញតួនាទី ភារកិច្ច តាមជំនាញរបស់នាយកដ្ឋាននីមួយៗ ដើម្បីចូលរួមគាំទ្រដល់វិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)
-បំពេញការងារចាំបាច់ផ្សេងៗទៀតទៅតាមស្ថានភាពវិវត្តន៍ នៃការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) នៅក្នុងអគ្គាធិការដ្ឋាន៕

ដែលមានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ