សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
March 26, 2020    អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ព្រមទាំងដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនផងដែរ។

      ក្នុងដំណើរអញ្ជើញជួបសំណេះសំណាលសាក់សួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូបផងដែរ។

      ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានឧបត្ថម្ភថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តបន្ទាយមានជ័យមានដូចខាងក្រោម៖

ទី១-ឧបត្ថម្ភជូនរដ្ឋបាល​ ក្រុងប៉ោយប៉ែត​ ស្រុកម៉ាឡៃ​ ស្រុកអូជ្រៅ​ ស្រុកស្វាយចេក​ និងស្រុកថ្មពួក​ ក្នុងមួយស្រុក-ក្រុង​ ទទួលបាន៖​ ថវិកាចំនួន​២.០០០.០០០៛​ និងអង្ករ១តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី២-ឧបត្ថភម្ភជូនវរៈនរបាលព្រំដែនគោកលេខ​ ៨១៥, លេខ៩១១, លេខ៨៩១​ និងលេខ៨០៧​ ក្នុងមួយវរ:ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛​ អង្ករ២តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី៣-ឧបត្ថម្ភជូនយោធាវរៈ​ ការពារព្រំដែនលេខ​៥០៣​ ទទួលបាន៖ថវិកាចំនួន២.០០០.០០០៛​ អង្ករ២តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី៤-ឧត្ថម្ភបជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​ ទទួលបាន​ ៖​ ថវិកាចំនួន២.០០០.០០០៛​ អង្ករ២តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី៥-ឧបត្ថម្ភ​ភូមិភាគទិសជួរមុខ​ ខេត្ត​បន្ទាយមានជ័យ​ ទទួលបាន​ ៖​ ថវិកាចំនួន២.០០០.០០០៛​ អង្ករ២តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី៦-ឧបត្ថម្ភជូនប៉ុស្ដិ៍នគរបាលអន្ដោប្រវេសន៍​ ទទួលបាន​ ៖​ ថវិកាចំនួន២.០០០.០០០៛​ អង្ករ២តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។ 
ទី៧-ឧបត្ថម្ភជូនការិយាល័យទំនាក់ទំនងព្រំដែន​ កម្ពុជា​-ថៃ​ ទទួល​បាន​ ៖​ ថវិកាចំនួន​២.០០០.០០០៛​ និងអង្ករ១តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។
ទី៨-ឧបត្ថម្ភជូនកងពលតូចថ្មេីជេីងលេខ​៥១​ ៖​ ថវិកាចំនួន​២.០០០.០០០៛​ និងអង្ករ១តោន​ មី៤កេសធំ​ និងសាប៊ូ៥០០ដុំ។
និងទី៩-ឧបត្ថម្ភម៉ាស់ជូនរដ្ឋបាល​ ខេត្តបន្ទាយមានជ័យ​ ចំនួន៥.០០០ម៉ាស់​៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ