អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19)
March 26, 2020    អ្នកទស្សនា :

      អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19) ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាប្រធាន ដែលមាន អនុប្រធាន៥រូប ព្រមជាមួយអនុប្រធានប្រចាំការ១រូប និងសមាជិក១៥រូបផងដែរ។

      ក្នុងសេចក្តីសម្រេចរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលចេញផ្សាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថាក្រុមការងារនេះមានតួនាទី ភារកិច្ចដូចខាងក្រោម៖

-រៀបចំផែនការក្នុងការត្រួតពិនិត្យ តាមដាន និងឆ្លើយតបលើការរាតត្បាតវីរុសកូវីដ-១៩ (COVID-19)
-តាមដានព័ត៌មានជាតិ សេចក្តីប្រកាសនានារបស់ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធចំពោះមុខ នៃការរីករាលដាលវីរុសកូវីដ-១៩ (COVID-19) ដើម្បីផ្សព្វផ្សាយបន្ត
-អនុវត្តវិធានការចំពោះអ្នកសង្ស័យ អ្នកប៉ះពាល់ជិតស្និតជាមួយអ្នកជំងឺ និងការស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ
-ណែនាំឲ្យបណ្តានាយកដ្ឋាន-ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃត្រូវសហការជាមួយនាយកដ្ឋានសុខាភិបាល ធ្វើការអប់រំផ្សព្វផ្សាយពាក់ព័ន្ធការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) ហើយណែនាំមន្ត្រីយើងអំពីការការពារ និងការធ្វើអនាម័យឲ្យបានត្រឹមត្រូវ
-ណែនាំឲ្យបណ្តានាយកដ្ឋាន-ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ត្រូវផ្សព្វផ្សាយសារ និងសេចក្តីណែនាំរបស់គណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ (COVID-19) នៃក្រសួងមហាផ្ទៃ ដល់មន្រ្តីក្រោមឱវាទដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ (COVID-19) ដ៏កាចសាហាវនេះ
-ណែនាំដល់មន្ត្រីក្រោមឱវាទឲ្យមានការចូលរួមទប់ស្កាត់ និងចូលរួមរាយការណ៍ដល់ប្រធានអង្គភាពក្នុងករណីសង្ស័យមានអ្នកផ្ទុកវីរុសនេះ ឬអ្នកដែលទើបវិលត្រឡប់ពីក្រៅប្រទេស និងត្រូវបន្តតាមដានប្រវត្តិអ្នកដំណើរដែលទើបត្រឡប់មកពីក្រៅប្រទេស
-ចូលរួមលើកទឹកចិត្តដល់មន្ត្រីដែលនៅក្នុងអង្គភាពរបស់ខ្លួន កុំឲ្យមានការតក់ស្លុត និងភ័យខ្លាច
-ណែនាំឲ្យគ្រប់កន្លែងធ្វើការត្រូវឲ្យមានការវាស់កម្តៅ, មាន អាល់កុលសម្រាប់លាងដៃសម្លាប់មេរោគ ឬរៀបចំកន្លែងលាងដៃ និងសាប៊ូជាប្រចាំ
-រាយការណ៍បន្ទាន់ ប្រសិនបើមានមន្ត្រីណាដែលសង្ស័យថាមានជំងឺដែលបណ្តាលពីវីរុសកូវីដ-១៩ (COVID-19) មកមន្ទីរពេទ្យ ១៦ ឧសភា ដើម្បីជួយអន្តរាគមន៍ និងរាយការណ៍បន្តទៅក្រសួងសុខាភិបាល
-នាយកដ្ឋានសុខាភិបាលត្រូវចាត់តាំងក្រុមគ្រូពេទ្យជំនាញ អមដំណើរថ្នាក់ដឹកនាំក្រសួងរាល់ការអញ្ជើញចុះបេសកកម្ម ដោយអនុវត្តតាមវិធីសាស្ត្របច្ចេកទេសបង្ការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ (COVID-19)
-នាយកដ្ឋានសុខាភិបាលត្រូវចាត់តាំងក្រុមគ្រូពេទ្យជំនាញ រៀបចំត្រួតពិនិត្យសុខភាពអ្នកចូលរួម និងសម្អាតបរិវេណទីកន្លែងប្រារព្ធពិធីប្រជុំនានារបស់ថ្នាក់ដឹកនាំ ព្រមទាំងរៀបចំសម្អាតបាញ់ថ្នាំសម្លាប់មេរោគនៅតាមអង្គភាពនានាក្រោមឱវាទក្រសួងមហាផ្ទៃ
-នាយកដ្ឋានសុខាភិបាលត្រូវបង្កើតក្រុមគ្រូពេទ្យប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដោយត្រូវធ្វើការផ្លាស់ប្តូរវេនគ្នាដើម្បីតាមដានការវិវត្តន៍ នៃជំងឺកូវីដ-១៩ (COVID-19) និងត្រៀមរថយន្តសង្រ្គោះបន្ទាន់ ឧបករណ៍ សម្ភារបរិក្ខារវេជ្ជសាស្រ្តពាក់ព័ន្ធចាំបាច់ ដែលត្រូវប្រើប្រាស់ក្នុងករណីមានមន្រ្តីណាមួយឆ្លងជំងឺនេះ
-ណែនាំឲ្យគ្រប់នាយកដ្ឋាន-ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ត្រូវបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ (COVID-19)
-ធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19) នៃក្រសួងមហាផ្ទៃ ដើម្បីជូនជ្រាប
-បំពេញការងារផ្សេងៗទៀតតាមការប្រគល់ឲ្យពីគណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ (COVID-19) នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ