ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ព្រុំ សុខា ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដល់បងប្អូនប្រជាពលរដ្ឋ
April 04, 2020    អ្នកទស្សនា :

      ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិ នៃឃុំបឹងព្រះ ឃុំស្ពឺ(ក) និងឃុំឈើកាច់ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។

      នាឱកាសនោះ ឯកឧត្តម ព្រុំ សុខា បានលើកឡើងពីគ្រោះថ្នាក់ នៃជំំងឺកូវីដ-១៩ ដែលមកដល់បច្ចុប្បន្នបានរីកដាលស្ទើរគ្រប់ប្រទេសលើសកលលោក ទោះបីប្រទេសកម្ពុជាមិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយខ្លះក្តី តែមិនទាន់មានសញ្ញាណាមួយស្រាកស្រាន្តនៅឡើយ។ ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ជាអាទិ៍ការរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។ ឯកឧត្តម បានបន្តទៀតថា យើងត្រូវរក្សាប្រក្រតីភាពការរស់នៅប្រចាំថ្ងៃ ត្រូវចេះជួយយកអាសារគ្នា ការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ សុខភាពសាធារណៈដើម្បីបង្ការទប់ស្កាត់ដាច់ខាតមិនឱ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ ជាពិសេសជាក់ស្តែងចលនាបងប្អូនកម្មករ ពលករ ចំណាកស្រុកក្នុង និងក្រៅប្រទេសដែលទើបត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ។ ក្នុងនោះដែរ ឯកឧត្តម និងក្រុមការងារបានចែកម៉ាសពាក់ សាប៊ូ និងស្បៀងមួយចំនួនផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ