ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញទទួលសម្ភារការពារជំងឺកូវីដ-១៩
April 06, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទទួលសម្ភារប្រើប្រាស់សម្រាប់ការពារក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី។ ដែលសម្ភារទាំងនោះ រួមមាន ៖ ទឹកលាងដៃសម្លាប់មេរោគ ចំនួន២០០ដប និងម៉ាសពេទ្យ ចំនួន១០.០០០ ម៉ាស ព្រមទាំង សម្ភារមួយចំនួនទៀតផងដែរ។ 

      នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានជួយឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។

      ឯកឧត្តមបន្ដថា សម្ភារទាំងនេះក៏បានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់នូវជំងឺ កូវីដ-១៩ ដ៏កាចសាហាវ ដែលបានកើតឡើងទូទាំងពិភពលោកផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ