អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ
May 21, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបើកកញ្ចប់ដេញថ្លៃ ចំនួន៣គម្រោងផ្នែកសន្តិសុខសាធារណៈ សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការទទួលបន្ទុក នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគារ(W)។

      សម្រាប់ការបើកកញ្ចប់ដេញថ្លៃចំនួន០៣គម្រោងរួមមាន ៖

-ដេញថ្លៃប្រេងឥន្ធនៈតាមបែប Premium និងតាមបែបទូទៅ(ទូទៅ) សម្រាប់ផ្គត់ផ្គង់ជូនដល់កងកម្លាំងនគរបាលជាតិប្រើប្រាស់ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងប្រេងឥន្ធនៈសម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអាស៊ានណាប៉ូល។
-ដេញថ្លៃមី ត្រីខកំប៉ុង ជូនដល់កងកម្លាំងនគរបាលជាតិ នៅតាមគោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២០។
-ដេញថ្លៃអង្គរ ជូនដល់កងកម្លាំងនគរបាលត្រៀមបម្រុងអន្តរាគមន៍ និងកម្លាំងឈរជើងតំបន់ប្រាសាទព្រះវិហារប្រចាំ ឆ្នាំ២០២០។

      សូមបញ្ជាក់ថា ៖ ការបើកកញ្ចប់ដេញថ្លៃចំនួន០៣គម្រោងនេះ គឺមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អង្គភាពពាក់ព័ន្ធ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន០២រូប និងតំណាងក្រុមហ៊ុនចំនួន០៧រួមមាន ៖ ( ក្រុមហ៊ុនភីធីធី(ខេមបូឌា), ហ៊ុយ ស្រ៊ាង នីហរ័ណ អាហរ័ណ និងសំណង់, សុខ គង់ អាហរ័ណ នីហរ័ណ, (ដេញថ្លៃប្រេងឥន្ធនៈ) និងក្រុមហ៊ុន កុល វឌ្ឍនៈត្រេឌីងគ្រុប, ណាវីហ្គាមេន និងត្រេឌីងគ្រុប, ហ្សាលីន គ្រុប ខូអិលធីឌី, និងក្រុមហ៊ុន អាតពាណិជ្ជ ) (ដេញថ្លៃអង្ករ មី ត្រីខកំប៉ុង) ផងដែរ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ