អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវលើករណីចំនួន០២
May 28, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណីមានដូចខាងក្រោម ÷
-ករណីសារព័ត៌មានមួយបានចុះផ្សាយពីវីដេអូឃ្លីបរបស់លោកអតីតអធិការ១រូប នៅខេត្តរតនគិរី ចំពោះការកើតទុក្ខមិនសុខចិត្តទៅនឹងការដកតំណែងរបស់លោកទាំងថាលោកគ្មានកំហុស និងមិនទាន់មានដំណោះស្រាយសមស្របណាមួយចំពោះរូបលោកនៅឡើយ។
-ករណីរបាយការណ៍ឆ្លើយតបរបស់ស្នងការដ្ឋាននគរបាលខេត្ត១ កន្លងមកដែលក្រសួងបានបង្វែរជូនជាសមត្ថកិច្ច ពាក់ព័ន្ធនឹងសារព័ត៌មានបានចុះផ្សាយថា អធិការដ្ឋាននគរបាលស្រុក បានឃុំជនសង្ស័យ អស់រយៈពេលចំនួន៣យប់ ៣ថ្ងៃ ដើម្បីបង្ខំទារប្រាក់ចំនួន២,៤០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការដោះលែង  ។

      សូមជម្រាបផងដែរថា ពាក់ព័ន្ធនឹងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ក្រោយពីការចុះអង្កេតស្រាវជ្រាវកន្លងមក ទទួលស្គាល់ថា ÷
-បណ្តាញសារព័ត៌មានមួយចំនួនពិតជាបានចុះផ្សាយជាករណីមានឬកើតឡើងពិតប្រាកដមែន និងប្រកបដោយវិជ្ជាជីវៈ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អចំនុចខ្វះខាត ភាពអសកម្ម និងលុបបំបាត់មន្ត្រីខិលខូចមួយចំនួនយកតួនាទីបម្រើផលប្រយោជន៍ខ្លួន ឬបក្សពួក។
-ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនទៀត ពិតជាបានចុះផ្សាយនូវព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់ និងជាពិសេសបានចុះផ្សាយករណីដែលកើតមានយូរមកហើយ ឬករណីដែលសមត្ថកិច្ចបានបង្រ្កាបនិងលុបបំបាត់រួចហើយដែរ ដែលនេះពិតជាបានបង្កការភ័ន្តច្រឡំមតិសាធារណៈ បំផុលសង្គមយ៉ាងធ្ងន់ធ្ងរ ទង្វើនេះបានជៈឥទ្ធិពល ឬប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរាជការ ដែលខុសផ្ទុយយ៉ាងធ្ងន់ធ្ងរនឹងវិជ្ជាជីវៈខាងសារព័ត៌មាន។

      ជាថ្មីម្តងទៀត សូមអំពាវនាវដល់បណ្តាញសារព័ត៌មាន(ទាំងបណ្តាញអនឡាញ) និងអ្នកប្រើប្រាស់បណ្តាញសង្គមនានា ជាពិសេសបណ្តាញហ្វេសប៊ុក ចុះផ្សាយ ឬផុសព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ