ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម
May 30, 2020    អ្នកទស្សនា :

      កំពង់ស្ពឺ ៖ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងកាលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលសិស្សនាយនគរបាលរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ទន្ទឹមនោះ ឯកឧត្តម ក៏បានណែនាំការងារមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់របស់សាលារួមមាន: ១.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងគិតគូរសុខទុក្ខជីវភាពរស់នៅរបស់មន្រ្តីក្រោមឱវាទ, ២.រួមគ្នាអភិវឌ្ឍសាល ដោយបង្កើនការដាំដុះ និងការចិញ្ចឹមសត្វ, ៣.ធ្វើជាគំរូល្អក្នុងការចូលរួម​ និងគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ៤.ចូលរួមបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល, ៥.លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់បន្តខិតខំបំពេញតួនាទីក្នុងនាមជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស​។

      ជាមួយគ្នានេះ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានទទួលយកសំណូមពរចាំបាច់ និងបញ្ហាប្រឈមមួយចំនួនរបស់សាលា ដើម្បីសុំគោលការណ៍ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលេះជាតិ ពិនិត្យដោះស្រាយ។
នាឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បាននាំយកថវិកាចំនួន ១៥លាន ២សែនរៀល និងភេសជ្ជៈមួយចំនួន របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគតបាលជាតិ ប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៥២នាក់ ដោយក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល, ឧបត្ថម្ភសាលា ១០លានរៀល ដើម្បីដោះស្រាយបញ្ហាមួយចំនួន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ សម្រាប់ទិញឧបករណ៍ សម្ភារៈកីឡា ដើម្បីហ្វឹកហាត់។
បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យពីស្ថានភាព និងវឌ្ឍនភាពរបស់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាមផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ