ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ
June 10, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាឡើងវិញលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ មានប្រសាសន៍ថាទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ ពិតជាមានសារៈសំខាន់ និងទូលំទូលាយណាស់ ព្រោះទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ នឹងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សង្ឃឹម ព្រមទាំងបេ្តជ្ញាបន្តការយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះកាន់តែមានភាពល្អប្រសើរ។

      សូមបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ នេះ ត្រូវបានក្រុមការងារពិនិត្យ និង ពិភាក្សាចប់សព្វគ្រប់ម្តងរួចមកហើយ ដោយកិច្ចប្រជុំក្នុងថ្ងៃនេះគឺធ្វើដើម្បីពិនិត្យសារឡើងវិញ ជាងនេះទៀតសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនេះ បានធ្វើឡើងចំនួន៣ដងកន្លងមកហើយ ដោយពិភាក្សា និងសម្រេចសម្រួលពី៦២មាត្រា មកត្រឹម៤៧មាត្រា។

      សូមជម្រាបដែរថា សេចក្តីព្រាងច្បាប់នេះមាន៨ជំពូក និង៤៧មាត្រា ហើយសេចក្តីព្រាងច្បាប់នេះដែរ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាពអនាម័យបរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម និងការរក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ លើសពីនេះទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សក ម្មភាពដែល ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ