សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
June 30, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺដើម្បីឆ្លងផែនការសកម្មភាព របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២០ ហើយក៏ជាកិច្ចប្រជុំឆ្លងផែនការសកម្មភាពលើកចុងក្រោយរបស់អគ្គនាយកដ្ឋានទាំង១១ចំណុះក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើយនេះចាត់ទុកថាជាលក្ខខណ្ឌនៃការគ្រប់គ្រង និងការដឹកនាំ ដែលមិនអាចខ្វះបាន។

      ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានលើកឡើងថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងធ្វើជាត្រីវិស័យបង្ហាញផ្លូវឲ្យកាន់តែសុក្រឹត ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវគោលបំណង គោលនយោបាយរបស់ក្រសួងមហាផ្ទៃ រួមមាន៖ ការដឹកនាំ គ្រប់គ្រង រដ្ឋបាលដែនដី ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សធារណៈ។ ឯកឧត្តមក៏បានបន្ថែមផងដែរថា ទោះបីជាអគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានជួបនូវបញ្ហាប្រឈមនានាមួយចំនួនក៏ដោយ ប៉ុន្តែក្រោមការដឹកនាំ និងបង្ហាញផ្លូវដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម អគ្គនាយកដ្ឋានតែងតែខិតខំប្រឹងប្រែងពុះពារដោះស្រាយបញ្ហាទាំងនោះ ដើម្បីសម្រេចបាននូវសមិទ្ធផលផ្សេងៗ។

      ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា គ្រប់អគ្គនាយកដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុក បន្តខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាកសាងអង្គភាពរបស់ខ្លួនឲ្យមានស្នាដៃកាន់តែច្រើន ក្នុងការរួមចំណែកគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ។

      សូមជម្រាបជូនថា អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានរៀបចំផែនការ សកម្មភាពសម្រាប់បន្ដអនុក្នុងឆ្នាំ២០២០នេះ ដោយផ្អែកលើមូលដ្ឋានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) ហើយផែនការសកម្មភាពនេះត្រូវបានរៀបចំឡើងដោយបានសម្របសម្រួល និង រួមបញ្ចូលគ្នាពីក្របខណ្ឌយុទ្ធសាស្ដ្រចង្កោមសកម្មភាព និងសកម្មភាព ដោយបានឆ្លុះបញ្ចាំងគ្រប់ជំនាញនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ។ ព្រមជាមួយគ្នានេះ ផែនការសកម្មភាពប្រចាំឆ្នាំ២០២០បានផ្ដោតលើតួនាទីភារកិច្ចស្នូលសំខាន់ៗ របស់បណ្ដានាយកដ្ឋានមួយចំនួន ដែលជួបប្រទះក្នុងការអនុវត្តផែនការយុទ្ធសាស្ដ្រលើកទី១ កន្លងមក៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ