អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារឆមាសទី១ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០
July 06, 2020    អ្នកទស្សនា :

      រសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារឆមាសទី១ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

      បន្ទាប់ពីកិច្ចប្រជុំបានពិភាក្សាលើកឡើងពីចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម សំណូមពរ និងបានសម្រួលខ្លឹមសារមួយចំនួនរួចមក ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ពេលនេះ។ តែទន្ទឹមនេះ វាអាចជារឿងលំបាកបន្តិចហើយ និងមិនទាន់ឆ្លើយតបទៅនឹងផែនការសកម្មភាពឆ្នាំ២០២០របស់អគ្គាធិការដ្ឋានបានល្អនោះទេ ដោយសារនេះជាឆ្នាំទី១ នៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០២០-២០២៤) របស់អគ្គាធិការដ្ឋាន តែយ៉ាងណាវាជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ច និងសកម្មភាពការងាររបស់ខ្លួនដែរ។

      ឯកឧត្តមបន្តថា កិច្ចការបន្តគឺដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលការងារឆមាសទី១ ទៅនឹងផែនការសកម្មភាពការងារឆ្នាំ២០២០ ដើម្បីតាមដាន និងជម្រុញពន្លឿនកិច្ចការណាដែលមិនទាន់បានសម្រេច និងពិនិត្យកិច្ចការដែលជាទិសដៅបន្តសម្រាប់ឆមាសទី២ ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២០នេះ ដោយឡែក ឯកឧត្តមបានលើកឡើងចំពោះកិច្ចការមិនទាន់បានសម្រេចក្នុងឆ្នាំ២០២០ទេ អាចរំកិលដាក់ក្នុងផែនការសកម្មភាពឆ្នាំ២០២១វិញ។

      ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ អស់លោក បានខិតខំប្រឹងប្រែងបំពេញការងារដោយការទទួលខុសត្រូវ ដែលធ្វើឱ្យវឌ្ឍនភាពរបស់អគ្គាធិការដ្ឋានវិវត្តទៅមុខជាលំដាប់ និងសូមរក្សាបានការសហការ សាមគ្គីភាពផ្ទៃក្នុង និងបន្តការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នា ដើម្បីផលប្រយោជន៍ និងជម្រុញអង្គភាពកាន់តែរីកចម្រើនទៅមុខ។

      សូមជម្រាបថា ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២០-២០២៤)របស់អគ្គាធិការដ្ឋាន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តាម​រយៈ​ប្រកាសលេខ១៧៤០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ។ 

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ