ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
July 10, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

      ពិធីបំពាក់ឋានន្តរស័ក្តិនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គលេខាធិការរង ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន និងមន្រ្តីនគរបាលជាតិជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ តំណាង​ឲ្យនាយនគរបាលជាតិជាន់ ខ្ពស់ដែលទទួលបានការតម្លើងឋានន្តរស័ក្តិទាំងអស់នាពេលនេះ បានមានប្រសាសន៍ថ្លែងអំ ណរគុណដល់រាជរដ្ឋាភិបាល និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ដែលបានផ្ដល់ទំនុកចិត្ត និងភាពជឿជាក់មក ដល់យើងខ្ញុំទាំងអស់។ ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត តំណាងឲ្យ​នាយនគរបាល​ជាតិជាន់ខ្ពស់ទាំងអស់ ក៏បានប្ដេជ្ញាចិត្តនឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតី យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន ឲ្យកាន់តែល្អប្រសើរ និងសកម្មបន្ថែមទៀតផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ការទទួលបានការតម្លើងឋានន្តរស័ក្តិនាពេលនេះ គឺបានមកពីការតស៊ូ កា រប្រឡូកជាក់ស្ដែង និងការខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយការបំពាក់ឋានន្តរស័ក្តិនេះ គឺជាលទ្ធផលថ្មីថែមទៀតសម្រាប់អគ្គលេខាធិការដ្ឋានទាំងមូល ដែលបានរួមចំណែកបម្រើកិច្ចការងារជាច្រើនឆ្នាំ ស្របតាមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចក្រឡាហោម។ ព្រមជាមួយគ្នានេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានណែនាំ និងផ្ដាំផ្ញើដល់នាយនគរបាលជាតិជាន់ខ្ពស់ដែលទទួលបានការបំពាក់ឋានន្តរស័ក្តិនាពេលនេះ ឲ្យបន្តខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវភារកិច្ច តួនាទី និងការងាររបស់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនតទៅទៀត។

      សូមជម្រាបជូនថា នាយនគរបាលជាតិជាន់ខ្ពស់ចំនួន ០២រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក, នាយនគរបាលជាតិជាន់ខ្ពស់ចំនួន ០៩រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ, នាយនគរបាលជាតិជាន់ខ្ពស់ចំនួន១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី, និងនាយនគរបាលជាតិជាន់ខ្ពស់ចំនួន ១១រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាវរសេនីយ៍ឯក៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ