ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០
July 13, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអនុរដ្ឋលេខា ប្រធានក្រុមប្រឹក្សានីតិកម្ម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមប្រឹក្សានីតិកម្មយើងប្រជុំធ្វើការបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ហើយកិច្ចការបូកសរុបការងារនេះ ត្រូវធ្វើរៀងរាល់ត្រីមាសម្ដង តាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមប្រឹក្សានីតិកម្មខកខានមិនបានបើកកិច្ចប្រជុំការបូកសរុបការងារប្រចាំត្រីមាសនោះទេ គឺរៀបចំប្រចាំឆមាសទី១នេះតែម្ដង។

      ឯកឧត្តមបានបន្ថែមថា យើងត្រូវមានការប្រជុំពិនិត្យលើការងាររបស់អង្គភាពនីមួយៗនៅក្រោមចំណុះក្រសួងមហាផ្ទៃ គឺថាអគ្គនាយកដ្ឋានទាំងអស់ត្រូវមានការប្រជុំបូកសរុបការងារ ពិនិត្យកិច្ចការទាំងអស់ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយកន្លងមក យើងមិនទាន់បានធ្វើកិច្ចការងារនេះបានជាប់លាប់នៅឡើយ ដូចនេះសម្រាប់ក្រុមប្រឹក្សានីតិកម្ម ត្រូវតែបន្តធ្វើកិច្ចការនេះឲ្យបានជាប់លាប់ ដើម្បីអនុវត្តតាមការណែនាំរបស់របស់សម្ដេចក្រឡាហោម។

      សូមជម្រាបជូនថា ក្រុមប្រឹក្សានីតិកម្ម មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការសហការជាមួយអគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ដើម្បីចូលរួមតាក់តែង ពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ