ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ក្នុងការពង្រឹងអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
March 23, 2021    អ្នកទស្សនា :

ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ០៥រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ត្រីនគរបាលជាតិចំនួន ០២រូបផងដែរ។

តាមរយៈលទ្ធផល និងភាពជាក់ស្តែងដែលនៅតែបន្តមានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវជាចំបាច់ត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាអោយស្ថានភាពសង្គមមានភាពល្អប្រសើរឡើងវិញ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ