ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធជាមួយដៃគូសន្ទនា
July 28, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធជាមួយប្រទេសដៃគូសន្ទនា (SOMTC + Dialogue Partner) លើវិស័យនានានៃការងារឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា គឺជាផ្នែកមួយនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តឡើងកាលពីម្សិលមិញ ហើយកិច្ចប្រជុំពិគ្រោះយោបល់នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែកក្កដា ឆ្នាំ២០២១។

កិច្ចប្រជុំពិគ្រោះយោបល់នេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រុមការងារ SOMTC ក្នុងការពិភាក្សាលើការអនុវត្តផែនការការងារ ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗ និងការផ្លាស់ប្ដូរនូវទស្សនៈ មតិយោបល់ពីប្រតិភូចូលរួមលើកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ដើម្បីឲ្យការអនុវត្តការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់កាន់តែប្រសិទ្ធភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ